Monday, May 7, 2012

កម្ពស់​កុមារ​​រីកចម្រើន​ល្អ​ប្រសិន​គេង​ត្រឹមត្រូវ

(ថ្ងៃទី 30 មីនា 2012, ម៉ោង 08:56:AM) | ដោយ: សោភ័ណ
Give our kids a better deal
​​កុមារខ្ពស់​​​​ប្រសិន​គេង​ត្រឹមត្រូវ និង​គ្រប់គ្រាន់
ភ្នំពេញ: ​កម្ពស់​របស់​កុមារ​អាច​រីកចម្រើន​ល្អ​បំផុត​ប្រសិន​គេង​ត្រឹមត្រូវ និង​គ្រប់គ្រាន់។ ខាងក្រោម​នេះ​ជា​ប្រការ​ដែល​ឪពុក-ម្តាយ​ត្រូវ​យកចិត្តទុកដាក់​ដើម្បី​ធានា​ ដំណេក​របស់​កូន​ឱ្យបាន​ល្អប្រសើរ។

​    ​១. បៀម​ដោះ​ម្តាយ​ពេល​គេង​

​       មាតា​ជាច្រើន​មាន​ទម្លាប់​ឱ្យ​កូន​ខ្លួន​បៀម​ដោះ​ពេល​ចូល​គេង។ ឱ្យ​កុមា​រគេង​តាមរបៀប​នេះ អាច​ផ្តល់​គ្រោះថ្នាក់​ដល់​សុខភាព​កុមារ​, នេះ​បើ​យោងតាម​ការ​ទូន្មាន​រប​ស់​វេជ្ជបណ្ឌិត​។ ពេល​កុមា​រគេង​បៀម​ដោះ​ម្តាយ អាច​បណ្តាលឱ្យ​ពេល​វាដក​ដង្ហើមចូល​នឹង​ស្រូប​ទឹកដោះ​ម្តាយ​ដោយ​អ​ចេតនាបង្ក​ ឧបសគ្គ​សម្រាប់​ការរំលាយ​អាហារ​។ កុមារ​នឹង​ពិបាក​គេង​, ឧស្សាហ៍​បម្រះ និង​ថែមទាំង​ត្រូវ​ថប់ដង្ហើម​, ទន្ទឹម​នោះ​បៀម​ដោះ​ម្តាយ​ពេល​គេង អាច​បង្ក​ឥទ្ធិពល​ដល់​ការរីកចម្រើន​ធម្មតា​របស់​ធ្មេញ និង​អ​ញ្ចោ​ញ​ធ្មេញ​។​

​    ​២. កុមា​រគេង​ទាំង​អា​ម្មរណ៍​ភ័យខ្លាច

​     ​ដើម្បីឱ្យ​កុមារ​ឆាប់​ចូល​គេង​, មនុស្ស​ធំ​ជួនកាល​តែង​គំរាម​កុមារ ។ ពាក្យសម្តី​ដូច្នេះ​នឹងធ្វើ​ឱ្យ​កុមារ​ភ័យខ្លាច និង​ស្តាប់បង្គាប់។ ប៉ុន្តែ​, ការពិត​ពេល​ត្រូវ​គំរាម​បែបនេះ ប្រព័ន្ធ​សរសៃប្រសាទ​របស់​កុមារ​នឹងត្រូវ​រំញោច​ខ្លាំង។ កុមារ​នឹងមិន​អាច​គេង​ស្កប់  ហើយ​ជួនកាល​ជួប​សុបិន​អាក្រក់​, គេង​ឧស្សាហ៍​កន្ត្រាក់​ខ្លួន ហើយ​គុណភាព​ដំណេក​មិនល្អ ។​

​    ​៣-​ឱ្យ​កុមារ​ចូល​គេង​យឺត

​     ​គ្រួសារ​ខ្លះ​មាន​ទម្លាប់​ក្រ​គេង ទម្លាប់​នេះ​ជួនកាល​អាចមាន​ឥទ្ធិពល​ទៅដល់​កុមារ។ ប៉ុន្តែ​ឪពុកម្តាយ​តែង​មិនដឹងថា អ័រម៉ូន​លូតលាស់​របស់​កុមារ​បញ្ចេញ​ច្រើន​បំផុត​ពី​ម៉ោង​ប្រមាណ​២២​ដល់​២៤​ យប់។ អាស្រ័យហេតុនេះ ប្រសិន​កុមារ​ទម្លាប់​ចូល​គេង​យឺត នោះ​មានន័យថា អ័រម៉ូនលូតលាស់​របស់​កុមារ​នឹង​បញ្ចេញ​តិចជាង ហើយ​កុមា​រអា​ចនឹង​រីកចម្រើន​កម្ពស់​យឺត។​

​    ​៤-​ឱ្យ​កុមា​រគេង​ក្នុង​សភាព​យោល​យោក​

​     ​ពេល​កុមារ​ស្រែកយំ​ក្នុងពេល​គេង មនុស្សធំ​តែង​បី​វា​ឡើង​រលាក់ យោល​យោក ឬ​ឱ្យ​គេង​ក្នុង​អង្រឹង​យោល​ទៅ​យោល​មក។  វិធី​នេះ​អាច​នឹង​ធ្វើឱ្យ​កុមា​រគេង​លក់​ស្រួល តែ​វា​បែរជា​បង្កប់​នូវ​គ្រោះថ្នាក់​ផ្សេងៗ។ ពួក​ជំនាញការ​សុខភាព​បាន​ឱ្យដឹងថា ខួរក្បាល​កុមារ​ពុំទាន់​រីកចម្រើន​ពេញលេញ អាស្រ័យហេតុនេះ​ពេល​មនុស្ស​ធំ​បី​និង​រលាក់​ជាប្រចាំ​ដូច្នេះ  អាច​បណ្តាលឱ្យ​ហូរឈាម​ខួរក្បាល​,  ​ករណី​ធ្ងន់ធ្ងរ​អាចធ្វើឱ្យ​ស្ពឹក​ដៃជើង និង​ថែមទាំង​អាច​បាត់​បង់ជីវិត​ទៀតផង​។​

​    ​៥-​កុមា​រគេង​ផ្កាប់​ពេល​គេង​លក់​

​     ​កាយវិការ​គេង​របស់​កុមារ ដើរតួនាទី​យ៉ាងសំខាន់ មាន​ឥទ្ធិពល​ទៅដល់​ការ រីកចម្រើន​របស់​វា​ទៅ​ថ្ងៃមុខ។ ឱ្យ​កុមា​រគេង​ផ្កាប់ ពេល​គេង​លក់​អាច​បណ្តាលឱ្យ​ងាយ​ត្រូវ​ថប់ដង្ហើម។ មាន​ករណី​កុមារ​បាត់បង់​ជីវិត​ជាច្រើន​ដោយសារ​ការ​គេង​ផ្កាប់។ ដូច្នេះ​ពេល​ដាក់ឱ្យ​កុមា​រគេង មនុស្ស​ធំ​ត្រូវដាក់​ឱ្យ​វា​គេង​ត្រង់​និង​ធានាថា​ច្រមុះ​ក៏​ដូច​មាត់​របស់​ វា​ពុំមាន​វត្ថុ​ណា​រារាំង​។​

​    ​៦-​គេង​ជាមួយ​កុមារ​

​     ​គេង​រួមគ្នា​ជាមួយ​កុមារ អាចធ្វើឱ្យ​កុមារ​តូចៗ​ចំណុះ​ផ្លូវចិត្ត​មកលើ​មនុស្ស​ធំ។  ពេល​មនុស្ស​ធំ​គេង​រួម​គ្រែ​ជាមួយ​កុមារ​តូចៗ នឹង​បណ្តាលឱ្យ​វា​ពិបាក​ដកដង្ហើម​បាន​បរិយាកាស​ល្អ​ស្អាត។ មាតា​ខ្លះ​ទម្លាប់​ឱ្យ​កូន​គេង​លើ​ដៃ​របស់ខ្លួន  រឿងនេះ​អាច​នឹង​ធ្វើឱ្យ​កុមារ​មាន​អារម្មណ៍​មិន​ស្រួល ហើយ​ដំណេក​មិនបាន​ស្កប់។​

​    ​៧-​បើកភ្លើង​ភ្លឺ​ពេល​គេង​

​    ​បើកភ្លើង​ភ្លឺ​ពេល​គេង អាច​រារាំង​អ័រម៉ូន​លូតលាស់​របស់​កុមារ​តូចៗ៕ S

រុស្ស៊ី​បង្កើតបាន​ឱសថ​ព្យាបាល​ក្រិន​ថ្លើម​

(ថ្ងៃទី 2 មេសា 2012, ម៉ោង 08:56:AM) 
Give our kids a better deal
បច្ចុប្បន្ន​ជំងឺ​រលាក​ថ្លើមនិង​ក្រិន​ថ្លើម​ឈរ​​លំដាប់​ទី​បួន​ក្នុងចំណោមជំងឺ​បណ្តាលឱ្យ​បាត់បង់​ជី​វិ​ត
ភ្នំពេញ: នៅលើ​ពិភពលោក​ក្នុងមួយឆ្នាំៗមាន​មនុស្ស​ស្លាប់​យ៉ាងច្រើន​ដោយសារ​ជំងឺ​ក្រិន ​ថ្លើម។ ក្រៅពីនេះ ប្រសិន​នៅ​រស់រានមានជីវិត​នោះ អ្នកជំងឺ​ក្រិន​ថ្លើម​នៅតែ​មិនអាច​ស្តារ​សុខភាពដោយសារ​រចនាសម្ព័ន្ធ​ ធម្មតារបស់​ថ្លើម​បាន​ត្រូវ​ប្រែប្រួល​។​

​    ​ពួក​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​នៅ​តំបន់​ស៊ី​បេ​រី បាន​ផលិត​បាន​ឱសថ​មួយ​ប្រភេទ​ជួយ​ឱ្យ​អ្នកជំងឺ​អាចមាន​លទ្ធភាព​វិលទៅរក​សភាព ​ដើម​វិញ​នៃ​ផ្នែក​ត្រូវ​ខូច​និង​ទប់ស្កាត់​ការ ប្រែប្រួល​។​

​    ​លោក Gleb Zuzkov លេខា​វិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ ចំណុះ​សាខា​ស៊ី​បេ​រី​ របស់​បណ្ឌិតសភា​វិទ្យាសាស្ត្រ​រុស្ស៊ី ថ្លែងថា "​ផលិតផល​នេះ​អាចជួយ ជំរុញ​សកម្មភាព​របស់​កោសិកា​ដើម​ក្នុង​ថ្លើម ។ ក្រៅពីនេះ វិធីសាស្ត្រនេះ​អាចជួយ​បង្កើន​សកម្មភាព​របស់​ពពួក​កោសិកា​ក្នុង​ខួរឆ្អឹង ជួយ​ឱ្យ​វា​ចេញចូល​ក្នុង​ឈាម​និង​បញ្ជូន​ទៅដល់​ផ្នែក​ខូចខាត​"។​

​    ​លើ​ទីផ្សារ​ឱសថ​អន្តរជាតិ​ពុំទាន់​មាន​ឱសថ​ដូចនេះ​ឡើយ ទោះបី​មជ្ឈមណ្ឌល​អ្នក វិទ្យាសាស្ត្រ​បាន​ប្រមូល ផ្តុំ​ដំណោះស្រាយ​បញ្ហា​ក្រិន​ថ្លើម​តាំងពី​យូរយារ​មកហើយ។​

​    ​តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​រយៈពេល​៥០ ឆ្នាំ កន្លងទៅ​ចំនួន​អ្នក​កើត​ជំងឺ​រលាក​ថ្លើមរ៉ាំរ៉ៃ​និង​ក្រិន​ថ្លើម​បាន​កើនឡើង ​ប្រាំបី​ដង​។ បច្ចុប្បន្ន​ជំងឺ​រលាក​ថ្លើម និង​ក្រិន​ថ្លើម​ឈរ​នៅ​លំដាប់​ទី​បួន​ក្នុងចំណោមជំងឺ​បណ្តាលឱ្យ​បាត់បង់​ជី​ វិ​ត​ច្រើន​បំផុត​។​

​    ​នៅ​ឆ្នាំ​២០១០ ពួក​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​បានទទួល​ជោគជ័យ​ក្នុងការ​ចិញ្ចឹម​ផ្សាំ​ ថ្លើម​សិប្បនិម្មិត​។ ជាលិកា​របស់​មនុស្ស​ត្រូវ​បាន​ចិញ្ចឹម​ពី​កោសិកា​ដើម​យក​ចេញពី​ផ្ចិត​របស់​ ទារក​ក្រោយពេល​កើត​តែ​ប៉ុន្មាន​នាទី​។ តាម​យោបល់​ពួកគេ "​សន្លឹក​ថ្លើម​" សិប្បនិម្មិត​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជំនួស​ថ្លើម​ត្រូវ​ខូច​។ ប៉ុន្តែ​ដើម្បី​ស្រាវជ្រាវ វិធី​បង្កើតបាន​សន្លឹក​ថ្លើម​ពេញលេញ ត្រូវ​ចំណាយពេល​រាប់សិប​ឆ្នាំ​។ ចំណែក​ការស្រាវជ្រាវ​ក្នុង វិស័យ​កោសិកា​ដើម​និង​ហ្សែ​ន​ក៏​ដូច្នេះ​ដែរ​។​

​    ​លោក Gleb Zuzkov ឱ្យដឹងថា "​ពួក​អ្នកវិទ្យាសាស្ត្រ​ស៊ី​បេ​រី​ បានលើកឡើងពី​វិធី​ជាក់ស្តែង​មួយ គឺ​វិធី​មានឥទ្ធិពល​ដល់កោសិកា។ គុណសម្បត្តិ​របស់​វិធី​ព្យាបាល​ដោយ​ឱសថ​ថ្មី​នៅត្រង់​កន្លែង​ថា នេះ​ជា​វិធីសាស្ត្រ​មួយ​មាន​អនាគត​ពិតប្រាកដ "​។​

​    ​បច្ចុប្បន្ន​ឱសថ​ថ្មី​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​កំពុង​ឆ្លងកាត់ ​ដំណាក់កាល​ពិសោធន៍​។ ៥ ឆ្នាំ​ទៀត​ឱសថ​ថ្មី​នេះ​នឹង​ត្រូវបាន​ផ្គត់ផ្គង់​តាម​បណ្តា​ឱសថស្ថាន​ ក្នុងប្រទេស​៕ S

អាច​មាន​រដូវ​តាម​បំណងប្រាថ្នា

(ថ្ងៃទី 22 មេសា 2012, ម៉ោង 09:42:AM) 
Give our kids a better deal
ស្រ្ដីជាច្រើនធ្លាប់​ត្អូញត្អែរថា នាង​ធុញទ្រាន់​នឹង​ខួប​រដូវ​របស់ខ្លួន​ណាស់
ភ្នំពេញ: ​តើ​ស្ត្រី​អាចមានលទ្ធភាព​ដើម្បីឲ្យមាន​រដូវ​តាម​បំណងប្រាថ្នា​ឬ​អត់​?​។ ចម្លើយ​គឺមាន។​

​     ​ការចង់​ឱ្យមាន​រដូវ​តាម​បំណង អាច​ផ្តើមចេញពី​សំណូមពរ​ក្នុង​ជីវភាព​ផ្លូវភេទ។ នារីជាច្រើនធ្លាប់​ត្អូញត្អែរថា នាង​ធុញទ្រាន់​នឹង​ខួប​រដូវ​របស់ខ្លួន​ណាស់។ មូលហេតុ គឺ​នាង​ត្រូវ​រស់នៅ​ឃ្លាតឆ្ងាយ​ពី​ស្វាមី យូរៗ​ទើបបាន​ជួបគ្នា​ម្តង ហើយ​ថ្ងៃ​ជួបគ្នា​នោះក៏​ជា​ថ្ងៃ​នៃការមកដល់​នៃ​រដូវ​របស់​នាង។​
​    ​
"​ពិតជា​ពិបាក​ទ្រាំ​ណាស់​។ ខ្ញុំ​ត្រូវ​ធ្វើដូចម្តេច​ដើម្បី​កុំឱ្យ​មាន​ខែ​ថ្ងៃ​ស្អី​ទៀត​?"  នាង​ត្អូញត្អែរ ។​

​     ​បញ្ហា​នេះ​អាច​ធ្វើបាន​ជាមួយនឹង​ការប្រើ​ថ្នាំ​ពន្យារកំណើត​ជាប់​តិច​ បំផុត​ក្នុង​រយៈពេល​៣០​ថ្ងៃ (​ធម្មតា​ផឹក​តែ​៣​សប្តាហ៍​ក្នុង​មួយខែ​)។ ពេល​ផ្អាក​ផឹកថ្នាំ, រដូវ​នឹង​វិលត្រឡប់​មកវិញ ។ អ្នកស្រី Elisabeth Aubeny  ប្រធាន​សមាគម​ពន្យារកំណើត​បារាំង​មានប្រសាសន៍ថា "​ឥឡូវនេះ​ពុំមាន​រឿង រដូវ​បញ្ជា​ព្រឹត្តិការណ៍​ទាំងឡាយ​ក្នុង​ជីវិត​ស្ត្រី​ទៀត​ទេ តែ​គឺ​ព្រឹត្តិការណ៍​ទាំងនោះ​បង្គាប់បញ្ជា​ជម្នះ​ថ្ងៃ​មក​រដូវ​" ។ ដូច្នេះ​គឺជា​ការចាប់ ផ្តើម​កា​រប​ដិ​វត្ត​ន៍​។ បណ្តា​ក្រុមហ៊ុន​កំពុង​សម្រុក​ផ្គត់ផ្គង់​ថ្នាំ និង​មធ្យោបាយ​ពន្យារ កំណើត​ជួយ​ស្ត្រី​ពន្យារ​ការចេញ​ឈាម​តាម​ខួប​ធម្មជាតិ​។ ក្នុងចំណោម​នេះ ផលិតផល​ដែលគួរជាទី​សង្ឃឹម​ជាងគេ​គឺ Seasonale។

​តាម​សារព័ត៌មាន Time, ថ្នាំ​គ្រាប់​ពន្យារកំណើត​នេះ ត្រូវបាន​វាយតម្លៃ​ដូចជា​របក គំហើញ​ទទួលបាន​ការគាំទ្រ​ ព្រោះ​វា​អាច​បង្ក​ឱ្យ​ហូរឈាម​រដូវ​តែ​បី​ខែម្តង។ ប៉ុន្តែ​វិធី​គ្រប់គ្រង​រដូវ​នេះ ពុំមាន​ប្រសិទ្ធភាព​១០០​ភាគរយ ។ មូលហេតុ គឺ​សរីរាង្គ​មនុស្ស​ម្នាក់ៗ​ខុសពី​គ្នា​។​

​    ​ក្រៅពីនេះ ចំពោះ​រឿង​មាន​រដូវ​នៅ​ស្ត្រី ក៏​ផ្សេង​ពីគ្នា​ដែរ​។ មាន​ស្ត្រី​ជាច្រើន​ត្រេកអរ​ ដោយសារ​អាច​ត្រូវបាន​រំដោះ​ផុតពី​ការរំខាន​រាល់​ខែ តែ​ស្ត្រី​មួយចំនួន​បែរជា​ប្រឹងប្រែង​រក្សាទុក​វា​។​

​    ​Agnes ស្ត្រី​មួយរូប​អាយុ​៣៧​ឆ្នាំ បាន​និយាយ​អំពី​អារម្មណ៍​របស់​នាង​ក្រោយ​រយៈពេល​បី​ឆ្នាំ​ប្រើ​ថ្នាំ​ ពន្យារកំណើត​ដើម្បី​ធ្វើឱ្យ​ឈប់​មក​រដូវ "​ខ្ញុំ មាន​អារម្មណ៍​រសេះរសោះ ដូចជា​មនុស្ស​ត្រូវ​កាត់​ដៃជើង ដូចជា​ខ្ញុំ​បាន​បាត់​សក្តានុពល​បង្កើតកូន ដូចជា​ត្រូវអស់​រដូវ​មុន​អាយុ ។ វា​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ឃ្លីងឃ្លោង មិន​ស្រួល​''​។​

​    ​នោះ​ក៏​ជា​អារម្មណ៍​របស់​ស្ត្រី​ជាច្រើន ព្រោះ​រដូវ​ជាស​ញ្ញា​មួយ​របស់​លក្ខណៈ​ស្ត្រីភេទ របស់​លទ្ធភាព​ធ្វើជា​ម្តាយ ។ ការបាត់​រដូវ​ធម្មតា ជាការប្រកាស​សញ្ញា​លទ្ធភាព​បង្កើតកូន​របស់​ស្ត្រី​បានបញ្ចប់ ។ ប៉ុន្តែ តើ​ដោយហេតុនេះ ដែល​ស្ត្រី​ពុំ​នៅមាន​លក្ខណៈ​ជាស្ត្រី​ទៀត​? ចម្លើយ​គឺ​ទេ។ តាម​អ្នក​ទស្សនវិជ្ជា និង​ជា​អ្នក​ជីវសាស្ត្រ Henri Alain :  ម្ចាស់ការ​ធ្វើឱ្យ​បាត់​រដូវ​ ជាការ​មាន​ឥទ្ធិពល​ទៅដល់​លក្ខណៈ​ជា​ស្ត្រី​មួយ​ក្នុងចំណោម​ការ​ស្តែងចេញ​ លក្ខណៈ​ជា​ស្ត្រី គឺ​ពុំមែន​ទៅដល់​លក្ខណៈ​ស្ត្រី​ទាំងមូល​។​

​    ​អ្នកស្រី Jacquelines Schaeffer  អ្នកវិភាគ​ចិត្តសាស្ត្រ​នោះ ស្ត្រី​មិនចាំបាច់​ត្រូវមាន​ឈាមរដូវ​ដើម្បី​ឱ្យមាន​អារម្មណ៍​ថា​ខ្លួន​ជា​ ស្ត្រី ព្រោះថា​អស់រដូវ​ពុំមែន​ថា​បាន​បាត់បង់​លទ្ធភាព​ផ្លូវភេទ៕S

ជំងឺ​ស្ងួត​ភ្នែក​កំពុង​កើនឡើង​នៅ​ក្រុមមនុស្ស​វ័យក្មេង


(ថ្ងៃទី 25 មេសា 2012, ម៉ោង 08:59:AM) 
Give our kids a better deal
​កុំ​ភ្លេច​ព្រិច​ភ្នែក​ជាប្រចាំ ដើម្បី​រំញោច​លទ្ធភាព​លាប​រំអិល​របស់​ស្រទាប់​ទឹកភ្នែក​
ភ្នំពេញ: ការ​ចំណុះ​ទៅលើ​ឧបករណ៍បច្ចេកវិទ្យា​ខ្ពស់​ កំពុង​រំញោច​ស្ថានភាព​ជរាភាព​នៅ​ភ្នែក​របស់​ក្រុមមនុស្ស​វ័យក្មេង ដោយសារ​ពួកគេ​មិនសូវ​ព្រិច​ភ្នែក​។​

​    ​ស្ងួត​ភ្នែក​ ជា​ស្ថានភាព​ច្រើន​កើតឡើង​នៅ​មនុស្ស​ចាស់។ ​នៅ​អាមេរិក​ឆ្នាំ​២០០៦ អាកា​រៈ​ស្ងួត​ភ្នែក​កើន​ខ្ពស់​នៅ​ស្ត្រី​ក្នុង​វ័យ​អស់​រដូវ និង​ក្រោយពេល​អស់​រដូវ ដោយសារ​ខ្វះ​អ័រម៉ូន androgen​។ ប៉ុន្តែការ​ចំណុះ​ច្រើន​ហួស​ទៅលើ​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់​តាំងពី​ កុំព្យូទ័រ laptop... បណ្តាលឱ្យ​មនុស្ស​វ័យក្មេង​ជាច្រើននាពេល​បច្ចុប្បន្ននេះ​ជួប​បញ្ហា​អំពី​ ភ្នែក គឺ​ភ្នែក​ត្រូវ​ស្ងួត ។​

​    ​ស្ថិតិ​របស់​មហាវិទ្យាល័យ Cardiff បង្ហាញថា យុវជន​រាប់លាន​នាក់​នៅ​អង់គ្លេស​កំពុង​កើត​ជំងឺ​ស្ងួត​ភ្នែក បណ្តាលឱ្យ​ភ្នែក​ធ្លាក់​ទៅក្នុង​ស្ថានភាព​រមាស់, ក្រហម, ដោយសារ​ពួកគេ​សម្លឹង​ជាប្រចាំ​ទៅលើ​អេក្រង់​កុំព្យូទ័រ ឬ​ទូរស័ព្ទ ។​

​     ​បណ្ឌិត Christine Purslow ឱ្យដឹងថា ក្រុម​របស់​អ្នកស្រី​រកឃើញថា ពេល​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់ ខួរក្បាល​របស់​មនុស្ស​ម្នាក់​ប្រមូលផ្តុំ​ហួស​កម្រិត​ទៅលើ​អេក្រង់ ដល់​ថ្នាក់​ភ្លេច​ព្រិច​ភ្នែក។ រឿងនេះ​វា​មាន​ឥទ្ធិពលទៅដល់​ប្រព័ន្ធ​លាប​រអិល​របស់​ភ្នែក។ តាម​ជំនាញការ Purslow មនុស្ស​ធម្មតា​ព្រិច​ភ្នែក​ពី​ ១២-១៥​ដង​ក្នុង​មួយ​នាទី ប៉ុន្តែ​អត្រា​នេះអាច​ថយចុះ​នៅ​ត្រឹម៧​ឬ​៨​ដង​ក្នុង​មួយ​នាទី ពេលមនុស្ស​ជក់​តាមដាន​អេក្រង់​កុំព្យូទ័រ។ ភ្លេច​ព្រិច​ភ្នែកនឹង​ជំរុញ​ស្រទាប់​ទឹកភ្នែក​ដែលជាស្រទាប់​សារជាតិ​រំអិល​ ការពារ​ផ្ទៃ​ខាងក្រៅ​របស់​ភ្នែក​ធ្លាក់​ក្នុងស្ថានភាព​សកម្មភាព​គ្មាន​ ប្រសិទ្ធភាព ។ បច្ចុប្បន្ន​៣០ ភាគរយ​នៃ​ប្រជាជនមាន​អាយុ​លើស​៥០​ឆ្នាំ​នៅ​អង់គ្លេស​កើត​ជំងឺ​ស្ងួត​ភ្នែក ប៉ុន្តែ​តួលេខ​នេះ​កំពុង​កើនឡើងជាមួយនឹង​ការរួមចំណែក​របស់​ក្រុមមនុស្ស​ ក្មេងៗ​។​

​    ​បណ្ឌិត​ Purslow ព្រមាន​ថា ម៉ាស៊ីន​កុំព្យូទ័រ​កំពុង​ធ្វើឱ្យ​មនុស្ស​ចាស់​ទៅៗ​ប្រសិន​ពិនិត្យ​ពី​ ស្ថានភាព​ភ្នែក។ តាម​អ្នកស្រី ការប្រើប្រាស់ laptop ឬ​កុំព្យូទ័រ​កាន់តែច្រើន, នោះ​លទ្ធភាព​ត្រូវ​ស្ងួត​ភ្នែក​កាន់តែ​ខ្ពស់ ។ មុននេះមនុស្ស​ច្រើន​ប្រើ​កុំព្យូទ័រ​តែ​នៅ​កន្លែងធ្វើការ ប៉ុន្ដែ​សព្វថ្ងៃ​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់​បាន​ទៅតាម​ពួកគេ​នៅ​គ្រប់​ ទីកន្លែង បណ្តាលឱ្យ​ភ្នែក​ធ្លាក់​ទៅក្នុង​ស្ថានភាព​ហួស​ចំណុះ។

​    ​ពួក​ជំនាញការ​ទូន្មាន​អ្នក​ដែល​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់​ជាប្រចាំ គួរ​ហាត់​ទម្លាប់​សម្រាក​តាម​ម៉ោង ដើម្បី​បន្ថយ​សកម្មភាព​ភ្នែក​និង​កុំ​ភ្លេច​ព្រិច​ភ្នែក​ជាប្រចាំ ដើម្បី​រំញោច​លទ្ធភាព​លាប​រំអិល​របស់​ស្រទាប់​ទឹកភ្នែក​៕ S

ភេសជ្ជៈ​ដែល​ពុំគួរ​ប្រើប្រាស់​ជាមួយ​ថ្នាំ​

(ថ្ងៃទី 27 មេសា 2012, ម៉ោង 08:47:AM) 

Give our kids a better deal
មិនត្រូវ​​លេបថ្នាំ​ជាមួយ​ពពួក​សារជាតិ​រាវ​ពុំមែន​ជា​ទឹកស្អាត
ភ្នំពេញ: ត្រូវ​ប្រយ័ត្ន​ពេលដែល​អ្នកមាន​បំណង​លេបថ្នាំ​ ជាមួយ​ពពួក​សារជាតិ​រាវ ដែល​ពុំមែន​ជា​ទឹកស្អាត។ ភេសជ្ជៈ​ជាទូទៅ​ដូចខាងក្រោម​នេះ ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ស្លាប់ ​ពេល​គួបផ្សំ​ជាមួយ​ថ្នាំ​។​

​    ​ទឹកក្រូច​ថ្លុង​

​     ​ទឹកក្រូចថ្លុង មាន​ឥទ្ធិពល​អសកម្ម​ជាង ៥០​ ប្រភេទ​ថ្នាំ រួមមាន​ទាំង​ថ្នាំ Statin​។ ដោយសារឥទ្ធិពល​របស់​អម្បូរ​ក្រូចឃ្វិច​ ឡើងដល់​ ២៤​ ម៉ោង ហេតុនេះ​នឹង​គ្មាន​លទ្ធផល ប្រសិន​អ្នក​លេបថ្នាំ​ និង​ផឹកទឹក​ក្រូច​ថ្លុង​ក្នុង​ថ្ងៃ​តែមួយ។

​    ​ទឹក​ផ្លែ​ទទឹម​

​    ​អង់​ហ្ស៊ី​ម​មួយ​ប្រភេទ​ត្រូវបាន​រកឃើញ​នៅក្នុង​ទឹក​ផ្លែ​ទទឹម ដែល​អាចធ្វើឱ្យ​ថយចុះ​ប្រសិទ្ធភាព​ថ្នាំ​ព្យាបាល​ជំងឺលើសឈាម​។​

​    ​ទឹកដោះគោ​

​     ​កាល់ស្យូម​មាននៅ​ក្នុង​ទឹកដោះគោ​ ទឹក​សណ្តែក​ ទឹក​ផ្លែឈើផ្ទុក​ទឹកដោះ អាច​រារាំង​ប្រសិទ្ធភាព​របស់​ឱសថ​ព្យាបាល​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​។ ល្អ​បំផុត​គឺ​ត្រូវ​រង់ចាំ​យ៉ាងតិច ៤​ ម៉ោង​ក្រោយពេល​ផឹកថ្នាំ​រួច ទើប​ទទួលទាន​ភេសជ្ជៈ​សម្បូរ​កាល់ស្យូម​។​

​    ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​

​     ​ក្រុម​ភេសជ្ជៈ​នេះ រួមមាន កាហ្វេ តែ​បៃតង និង​ពពួក​ភេសជ្ជៈ​ថាមពល​...​។ កាហ្វេ​អ៊ី​ន​អាច​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សុខភាព។ ​ពេល​ប្រើប្រាស់​រួមជាមួយ​ពពួក​ឱសថ​មាន​សារជាតិ​រំញោច​នេះ ចូរ​ចៀស​ឆ្ងាយ​ពីកាហ្វេ​ ពេល​អ្នក​កំពុង​ប្រើ​ថ្នាំ​រារាំង​ភាព​ឃ្លាន ថ្នាំ​ព្យាបាល​ហឺត និង​ពពួក​ថ្នាំ​រំញោច​។​

​    ​​ភេសជ្ជៈ​កីឡា​

​     ​សារជាតិ​ប៉ូ​តា​ស្យូ​ម ​មាននៅ​ក្នុង​ពពួក​ភេសជ្ជៈ​សម្រាប់​អ្នកលេង​កីឡា អាច​ប្រែជា​គ្រោះថ្នាក់ ប្រសិន​ប្រើ​ផ្សំជាមួយ​សមាសធាតុ​មួយចំនួន​នៃ​ឱសថ​ព្យាបាល​ជំងឺខ្សោយបេះដូង​ លើសឈាម​។ ពុំ​ត្រឹមតែ​ភេសជ្ជៈ​កីឡា​ប៉ុណ្ណោះ​ទេ អ្នក​ក៏ត្រូវ​ប្រយ័ត្ន​ជាមួយ​ចេក ព្រោះ​វា​ជា​ប្រភេទ​ផ្លែឈើ​សម្បូរ​ប៉ូ​តា​ស្យូ​ម​។​

​    ​ស្រា​

​     ​ត្រូវ​ចៀស​ឆ្ងាយ​​ការ​ទទួលទាន​ស្រា​ ពេល​អ្នក​កំពុង​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺសរសៃប្រសាទ​ ផ្លូវចិត្ត​។ ការ​គួបផ្សំនេះ​អាច​បង្ក​ជា​ជំងឺ​ឈឺក្បាល​ ចង្វាក់បេះដូង​ញាប់ និង​ងាយ​ដាច់​សរសៃឈាម​ខួរក្បាល​៕ SK

អាហារ​៨​មុខ ដែល​ជួយ​ឲ្យ​អាយុ​វែង​

Give our kids a better deal
ទទួលទាន​ប៉េងប៉ោះ​ជាប្រចាំ អាចមាន​លទ្ធភាព​បន្ថយ​ការ​ប្រឈម​កើត​ជំងឺមហារីក
ភ្នំពេញ: អ្នក​ដែលមាន​ទម្លាប់​ធ្វើ​ចលនា​រាងកាយ​, ការរំដោះ​ថាមពល​ជាប្រចាំ​, ងាយ​ធ្វើឱ្យមាន​សុខភាព​រឹងមាំ និង​រក្សាបាន​ភាព​ក្មេង​វ័យ និង​ប្រសិន​ចេះ​គួបផ្សំ​ជាមួយ​ការជ្រើសរើស​អាហារ​មាន​ប្រយោជន៍ នោះ​អាយុ​នឹង​កាន់តែ​វែង​ជាង​មុន​។​

​    ​១-​អាហារ​ដែល​សរីរាង្គ​ងាយ​ស្រូបយក​បំផុត​គឺ​បបរ ។ បបរ​អាចជួយ​សម្រួល​ក្រពះ ធ្វើឱ្យ​ត្រជាក់​ផ្លូវ​ពោះវៀន​។​

​     ​២-​តាម​ការស្រាវជ្រាវ​រប​ស់​អ្នក​ជីវជាតិ​វិទ្យា​ជប៉ុន ផ្លែ​ម្រះ​ជា​អាហារ​ជួយ​ឲ្យ​អាយុ​វែង មានតម្លៃ​បំប៉ន​គ្រប់មុខ​។ អាថ៌កំបាំង​មួយ​ក្នុងចំណោម​អាថ៌កំបាំង​អាយុ​វែង​ជនជាតិ​ជប៉ុន​នៅ​អូ​គី​ណា​ វ៉ា គឺ​ទទួលទាន​ម្រះ​ល្វីង​ច្រើន​, ផឹក​តែ​ម្រះ និង​ផឹកទឹក​ម្រះ​។​

​     ​៣-​ទឹកដោះគោ​ស្រស់ ក៏​អាច​ចាត់ទុកជា​អាហារ​ដ៏​ល្អឥតខ្ចោះ​មួយ ។ ក្នុង​ទឹកដោះ​សម្បូរ​ប្រូតេអ៊ីន​, កាល់ស្យូម និង​ពពួក​អង្គធាតុ​ចាំបាច់​ផ្សេងៗ​សម្រាប់​ខួរក្បាល ។ ពិសេស​ផឹក​ទឹកដោះគោ ជា​វិធី​បំពេញ​កាល់ស្យូម​លឿន និង​មាន​ប្រសិទ្ធ ភាព​បំផុត ។ ប្រសិន​ការងារ​តានតឹង បណ្តាលឱ្យ​គេង​មិន​លក់ ពិសេស​គឺ​ចំពោះ​បុរស ចូរ​សាកល្បង​ផឹកទឹក ដោះ​គោ​ក្តៅ​មួយ​កែវ​នៅពេល​យប់ អាចជួយ​ឲ្យ​លង់លក់​ស្កប់ស្កល់​។​

​    ​៤-​ពោ​ត ផ្ទុក​យ៉ាងច្រើន​អាស៊ីត​ខ្លាញ់ និង​អាស៊ីត​មិន​ឆ្អែត ដូចជា​អាស៊ីត linolic ហេតុនេះ​មាន​ប្រសិទ្ធភាព​ការពារ​ខួរក្បាល និង​បន្ថយ​បរិមាណ​ខ្លាញ់​ក្នុង​ឈាម​។ ទទួលទាន​ពោត​ជាប្រចាំ ពិសេសពោត​ស្រ​ស់នឹង​ជួយ​ឱ្យ​អ្នកមាន​ខួរក្បាល​មាំមួន​ល្អ ធ្វើឱ្យមាន​អាយុ​វែង​។​

​    ​៥-​ពួក​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់ថា ទទួលទាន​ប៉េងប៉ោះ​ជាប្រចាំ អាចមាន​លទ្ធភាព​បន្ថយ​ការ​ប្រឈម​កើត​ជំងឺមហារីក ។ ព្រោះ​នៅក្នុង​ផ្លែ​ប៉េងប៉ោះ​មាន​ផ្ទុក​សារជាតិ lycopene ដែលជា​សារជាតិ​ប្រឆាំង​អុកស៊ីត​មួយ​ដ៏​សំខាន់ ជួយ​កម្ទេច​កោសិកា​មាន​ប្រភពដើម​មហារីក ។ ពេលដែល​សរីរាង្គ​គ្រប់​លទ្ធភាព​ប្រឆាំង​អុកស៊ីតកម្ម​នោះ ភាពស្រស់​ក្មេង​នឹង​រក្សា​បានយូរ​។​

​    ​៦-​ដំឡូងបារាំង ជា​អាហារ​មានតម្លៃ​ជីវជាតិ​ខ្ពស់ សម្បូរ​វីតាមីន (C, B6, ជាតិ​សរសៃ​) ពិសេស បរិមាណ​ប៉ូ​តា​ស្យូ​ម​ក្នុង​ដំឡូងបារាំង​ត្រូវបាន​ពួក​ជំនាញការ​ជីវជាតិ​រៀប ​នៅ​ដើម​បញ្ជី​មើម​សម្បូរ​ប៉ូ​តា​ស្យូ​ម ផ្តល់សារប្រយោជន៍​ក្នុងការ​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ មួយ​សប្តាហ៍​មនុស្ស​ម្នាក់​គួរ​ទទួលទាន​ដំឡូងបារាំង​ពី​៣-៤​មើម ។​

​     ​៧-​ទន្ទឹមនឹង​ការផ្គត់ផ្គង់​សារជាតិ​បង្កើត​កោសិកា​ឡើងវិញ ការទប់ស្កាត់​ភ្នាក់ងារ​គ្រោះថ្នាក់​លុកលុយ សរីរាង្គ​ក៏​សំខាន់​ណាស់ដែរ​។ ផ្កា​ស្ពៃខៀវ​អាចជា​អាហារ​មួយ​ឆ្លើយតបបាន​តម្រូវការ​នោះ ។ ក្រៅពី​ល្អ​សម្រាប់​សុខភាព វា​ជួយ​ឱ្យ​កោសិកា​ស្បែក​ទប់ស្កាត់​ភាព​អន្តរាយ​បង្កដោយ​កាំរស្មី​អ៊ុ​ល​ ត្រា​វី​យូ​ឡេ​។​

​    ​៨-​អាហារ​អាច​និង​គួរប្រើ​ប្រាស់​រាល់ថ្ងៃ គឺ​តែ​បៃតង ។ តែ​បៃតង​តាំងពីដើម​មក​ល្បីឈ្មោះ ដោយសារ​លទ្ធភាព​ប្រឆាំង​ជរាភាព ។  ប៉ុន្តែ​រឿង​ដែល​ធ្វើ​ឱ្យគេ​យកចិត្តទុកដាក់​បំផុត គឺ​ភាព​ប្រឆាំង​ជរាភាព និង​បង្ការ មហារីក​របស់​វា ។ ពេល​កែច្នៃ តែ​បៃតង​មិនត្រូវ​អប់​តែ​នៅក្នុង​បំពង់​បិទ​ជិត គឺ​ត្រូវ​ចំហ​គម្រប ។ ចំហាយ​តែ​ចេញមក ក្រៅ ធ្វើឱ្យ​ទឹកតែ​មិន​ល្អក់ និង​អាច​រក្សាទុក​បានយូរ​៕ S

កុមារ​តូចៗ​ហិត​ផ្សែងធូបមូស​អាច​បណ្តាលឱ្យ​កើត​មហារីក​

(ថ្ងៃទី 4 ឧសភា 2012, ម៉ោង 08:46:AM) | 

Give our kids a better deal
ប្រើធូបមូសចំពោះˆ​កុមារ​តូចៗ​អាច​បណ្តាលឱ្យ​កើត​មហារីក​
ភ្នំពេញ: អាកាសធាតុ​ក្តៅ សកម្មភាព​របស់​មូស​ក៏​ចាប់ផ្តើម​ច្រើនជាង​មុន ធ្វើឱ្យ​គ្រួសារ​ជាច្រើន​ត្រូវប្រើ​ធូបមូស​ដើម្បី​រក្សា​សុវត្ថិភាព​ឱ្យ​ កុមារ​តូចៗ​។ តើ​ការធ្វើ​បែបនេះ​ពិត​ជាមាន​សុវត្ថិភាព​មែនឬ​អត់ ?

​     ​ថ្មីៗ​នេះ​នៅ​វេទិកាប្រទេស​ចិន មានមតិ​លើកឡើងថា ធូបមូស​មួយ​ដុំ​បញ្ចេញ​នូវ​គ្រាប់​ដ៏​តូចៗ និងប្រហាក់ប្រហែល​ជាមួយនឹង​ការដុត​បារី ១៣៧​ដើម ។ គ្រាប់​ដ៏​សែន​តូច​ទាំងនេះ​អាច​រក្សាទុក​នៅក្នុង​សួត​មនុស្ស បង្ក​ជាអាកា​រៈ​ហឺត ប្រសិន​ក្នុង​រយៈពេល​មួយ​វែង​ អាច​បណ្តាល​ជា​ជំងឺមហារីក​។​

​    ​តាម​អ្នកជំនាញការ​នៅ​ចិន ធូបមូស​ត្រូវបាន​ចាត់បញ្ចូល​ទៅក្នុង​ក្របខ័ណ្ឌ​ឱសថ​កសិកម្ម​ត្រូវ​គ្រប់គ្រង ​, អាស្រ័យហេតុនេះ វត្ថុធាតុដើម​និង​គ្រឿងផ្សំ​ផលិត ត្រូវតែ​ត្រូវ​តាមស្តង់ដារ ទើប​គ្មាន​គ្រោះថ្នាក់​។ ពិសេស​ក្នុង​ទីកន្លែង​ចង្អៀត ប្រសិនកម្រិត​ផ្សែង​ក្រាស់​ជ្រុល អាច​នឹង​បង្ក​ឱ្យ​ក្អក ចុក​ដើមទ្រូង បណ្តាលឱ្យ​កើត​ជំងឺហឺត​។​

​    ​ប្រៀប​​ជាមូយធូបមូស,​ gel លាប​ប្រឆាំង​មូសហាក់ដូច​ពុំ​សូវ​បង្ក​ឥទ្ធិពល ប៉ុន្តែ​ពួក​ជំនាញការ​នៅតែ​ទូន្មានឲ្យ​ប្រយ័ត្នប្រយែង​ពេល​ប្រើ​ធូបមូស​ សម្រាប់​កុមារ​។ តាម​ពួក​វេជ្ជបណ្ឌិត​ផ្នែក​កុមារ​, gel ប្រឆាំង​មូស​មាន​ផ្ទុក​សារជាតិ​សម្លាប់សត្វល្អិត pyrethrins មិន​គ្រោះថ្នាក់​ចំពោះ​មនុស្ស​ធំ តែ​ទារក​ទើប​កើត និង​កុមារ​តូចៗ​មាន​អង្គ​បដិបក្ខ​ខ្សោយ​ជាង ហេតុនេះ​នៅតែ​ងាយ​រងគ្រោះដោយសារ​សមាសធាតុ​គីមី​នេះ និង​មិនគួរ​ប្រើប្រាស់​។​

​    ​មាន​វិធី​ផ្សេងៗ​ដើម្បី​ប្រឆាំង​មូសដោយសុវត្ថិភាព​និង​ប្រសិទ្ធភាព​ជាង ដោយ​បើក​គម្រប​ប្រេងខ្យល់​ប៉ុន្មាន​ដប​ដាក់​ក្នុងផ្ទះ​, ព្យួរ​ស្លឹក​គូឆាយ​ប៉ុន្មាន​សន្លឹក​នៅក្រោម​អំពូល​ភ្លើង ឬ​ដាក់​ទៅក្នុង​កា​តាប​ស្ពាយ​របស់​ក្មេង​។ ក៏​អាច​យក​ក្រដាស​កញ្ចក់រលោង​ពណ៌​ទឹកក្រូច​រុំ​ពី​ក្រៅ​អំពូល​ភ្លើង ព្រោះ​មូស​តែងតែ​ខ្លាច​ពន្លឺ​ពណ៌​នេះ​៕ S