Monday, May 7, 2012

ភេសជ្ជៈ​ដែល​ពុំគួរ​ប្រើប្រាស់​ជាមួយ​ថ្នាំ​

(ថ្ងៃទី 27 មេសា 2012, ម៉ោង 08:47:AM) 

Give our kids a better deal
មិនត្រូវ​​លេបថ្នាំ​ជាមួយ​ពពួក​សារជាតិ​រាវ​ពុំមែន​ជា​ទឹកស្អាត
ភ្នំពេញ: ត្រូវ​ប្រយ័ត្ន​ពេលដែល​អ្នកមាន​បំណង​លេបថ្នាំ​ ជាមួយ​ពពួក​សារជាតិ​រាវ ដែល​ពុំមែន​ជា​ទឹកស្អាត។ ភេសជ្ជៈ​ជាទូទៅ​ដូចខាងក្រោម​នេះ ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ស្លាប់ ​ពេល​គួបផ្សំ​ជាមួយ​ថ្នាំ​។​

​    ​ទឹកក្រូច​ថ្លុង​

​     ​ទឹកក្រូចថ្លុង មាន​ឥទ្ធិពល​អសកម្ម​ជាង ៥០​ ប្រភេទ​ថ្នាំ រួមមាន​ទាំង​ថ្នាំ Statin​។ ដោយសារឥទ្ធិពល​របស់​អម្បូរ​ក្រូចឃ្វិច​ ឡើងដល់​ ២៤​ ម៉ោង ហេតុនេះ​នឹង​គ្មាន​លទ្ធផល ប្រសិន​អ្នក​លេបថ្នាំ​ និង​ផឹកទឹក​ក្រូច​ថ្លុង​ក្នុង​ថ្ងៃ​តែមួយ។

​    ​ទឹក​ផ្លែ​ទទឹម​

​    ​អង់​ហ្ស៊ី​ម​មួយ​ប្រភេទ​ត្រូវបាន​រកឃើញ​នៅក្នុង​ទឹក​ផ្លែ​ទទឹម ដែល​អាចធ្វើឱ្យ​ថយចុះ​ប្រសិទ្ធភាព​ថ្នាំ​ព្យាបាល​ជំងឺលើសឈាម​។​

​    ​ទឹកដោះគោ​

​     ​កាល់ស្យូម​មាននៅ​ក្នុង​ទឹកដោះគោ​ ទឹក​សណ្តែក​ ទឹក​ផ្លែឈើផ្ទុក​ទឹកដោះ អាច​រារាំង​ប្រសិទ្ធភាព​របស់​ឱសថ​ព្យាបាល​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​។ ល្អ​បំផុត​គឺ​ត្រូវ​រង់ចាំ​យ៉ាងតិច ៤​ ម៉ោង​ក្រោយពេល​ផឹកថ្នាំ​រួច ទើប​ទទួលទាន​ភេសជ្ជៈ​សម្បូរ​កាល់ស្យូម​។​

​    ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​

​     ​ក្រុម​ភេសជ្ជៈ​នេះ រួមមាន កាហ្វេ តែ​បៃតង និង​ពពួក​ភេសជ្ជៈ​ថាមពល​...​។ កាហ្វេ​អ៊ី​ន​អាច​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សុខភាព។ ​ពេល​ប្រើប្រាស់​រួមជាមួយ​ពពួក​ឱសថ​មាន​សារជាតិ​រំញោច​នេះ ចូរ​ចៀស​ឆ្ងាយ​ពីកាហ្វេ​ ពេល​អ្នក​កំពុង​ប្រើ​ថ្នាំ​រារាំង​ភាព​ឃ្លាន ថ្នាំ​ព្យាបាល​ហឺត និង​ពពួក​ថ្នាំ​រំញោច​។​

​    ​​ភេសជ្ជៈ​កីឡា​

​     ​សារជាតិ​ប៉ូ​តា​ស្យូ​ម ​មាននៅ​ក្នុង​ពពួក​ភេសជ្ជៈ​សម្រាប់​អ្នកលេង​កីឡា អាច​ប្រែជា​គ្រោះថ្នាក់ ប្រសិន​ប្រើ​ផ្សំជាមួយ​សមាសធាតុ​មួយចំនួន​នៃ​ឱសថ​ព្យាបាល​ជំងឺខ្សោយបេះដូង​ លើសឈាម​។ ពុំ​ត្រឹមតែ​ភេសជ្ជៈ​កីឡា​ប៉ុណ្ណោះ​ទេ អ្នក​ក៏ត្រូវ​ប្រយ័ត្ន​ជាមួយ​ចេក ព្រោះ​វា​ជា​ប្រភេទ​ផ្លែឈើ​សម្បូរ​ប៉ូ​តា​ស្យូ​ម​។​

​    ​ស្រា​

​     ​ត្រូវ​ចៀស​ឆ្ងាយ​​ការ​ទទួលទាន​ស្រា​ ពេល​អ្នក​កំពុង​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺសរសៃប្រសាទ​ ផ្លូវចិត្ត​។ ការ​គួបផ្សំនេះ​អាច​បង្ក​ជា​ជំងឺ​ឈឺក្បាល​ ចង្វាក់បេះដូង​ញាប់ និង​ងាយ​ដាច់​សរសៃឈាម​ខួរក្បាល​៕ SK

No comments:

Post a Comment