Monday, May 7, 2012

ជំងឺ​ស្ងួត​ភ្នែក​កំពុង​កើនឡើង​នៅ​ក្រុមមនុស្ស​វ័យក្មេង


(ថ្ងៃទី 25 មេសា 2012, ម៉ោង 08:59:AM) 
Give our kids a better deal
​កុំ​ភ្លេច​ព្រិច​ភ្នែក​ជាប្រចាំ ដើម្បី​រំញោច​លទ្ធភាព​លាប​រំអិល​របស់​ស្រទាប់​ទឹកភ្នែក​
ភ្នំពេញ: ការ​ចំណុះ​ទៅលើ​ឧបករណ៍បច្ចេកវិទ្យា​ខ្ពស់​ កំពុង​រំញោច​ស្ថានភាព​ជរាភាព​នៅ​ភ្នែក​របស់​ក្រុមមនុស្ស​វ័យក្មេង ដោយសារ​ពួកគេ​មិនសូវ​ព្រិច​ភ្នែក​។​

​    ​ស្ងួត​ភ្នែក​ ជា​ស្ថានភាព​ច្រើន​កើតឡើង​នៅ​មនុស្ស​ចាស់។ ​នៅ​អាមេរិក​ឆ្នាំ​២០០៦ អាកា​រៈ​ស្ងួត​ភ្នែក​កើន​ខ្ពស់​នៅ​ស្ត្រី​ក្នុង​វ័យ​អស់​រដូវ និង​ក្រោយពេល​អស់​រដូវ ដោយសារ​ខ្វះ​អ័រម៉ូន androgen​។ ប៉ុន្តែការ​ចំណុះ​ច្រើន​ហួស​ទៅលើ​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់​តាំងពី​ កុំព្យូទ័រ laptop... បណ្តាលឱ្យ​មនុស្ស​វ័យក្មេង​ជាច្រើននាពេល​បច្ចុប្បន្ននេះ​ជួប​បញ្ហា​អំពី​ ភ្នែក គឺ​ភ្នែក​ត្រូវ​ស្ងួត ។​

​    ​ស្ថិតិ​របស់​មហាវិទ្យាល័យ Cardiff បង្ហាញថា យុវជន​រាប់លាន​នាក់​នៅ​អង់គ្លេស​កំពុង​កើត​ជំងឺ​ស្ងួត​ភ្នែក បណ្តាលឱ្យ​ភ្នែក​ធ្លាក់​ទៅក្នុង​ស្ថានភាព​រមាស់, ក្រហម, ដោយសារ​ពួកគេ​សម្លឹង​ជាប្រចាំ​ទៅលើ​អេក្រង់​កុំព្យូទ័រ ឬ​ទូរស័ព្ទ ។​

​     ​បណ្ឌិត Christine Purslow ឱ្យដឹងថា ក្រុម​របស់​អ្នកស្រី​រកឃើញថា ពេល​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់ ខួរក្បាល​របស់​មនុស្ស​ម្នាក់​ប្រមូលផ្តុំ​ហួស​កម្រិត​ទៅលើ​អេក្រង់ ដល់​ថ្នាក់​ភ្លេច​ព្រិច​ភ្នែក។ រឿងនេះ​វា​មាន​ឥទ្ធិពលទៅដល់​ប្រព័ន្ធ​លាប​រអិល​របស់​ភ្នែក។ តាម​ជំនាញការ Purslow មនុស្ស​ធម្មតា​ព្រិច​ភ្នែក​ពី​ ១២-១៥​ដង​ក្នុង​មួយ​នាទី ប៉ុន្តែ​អត្រា​នេះអាច​ថយចុះ​នៅ​ត្រឹម៧​ឬ​៨​ដង​ក្នុង​មួយ​នាទី ពេលមនុស្ស​ជក់​តាមដាន​អេក្រង់​កុំព្យូទ័រ។ ភ្លេច​ព្រិច​ភ្នែកនឹង​ជំរុញ​ស្រទាប់​ទឹកភ្នែក​ដែលជាស្រទាប់​សារជាតិ​រំអិល​ ការពារ​ផ្ទៃ​ខាងក្រៅ​របស់​ភ្នែក​ធ្លាក់​ក្នុងស្ថានភាព​សកម្មភាព​គ្មាន​ ប្រសិទ្ធភាព ។ បច្ចុប្បន្ន​៣០ ភាគរយ​នៃ​ប្រជាជនមាន​អាយុ​លើស​៥០​ឆ្នាំ​នៅ​អង់គ្លេស​កើត​ជំងឺ​ស្ងួត​ភ្នែក ប៉ុន្តែ​តួលេខ​នេះ​កំពុង​កើនឡើងជាមួយនឹង​ការរួមចំណែក​របស់​ក្រុមមនុស្ស​ ក្មេងៗ​។​

​    ​បណ្ឌិត​ Purslow ព្រមាន​ថា ម៉ាស៊ីន​កុំព្យូទ័រ​កំពុង​ធ្វើឱ្យ​មនុស្ស​ចាស់​ទៅៗ​ប្រសិន​ពិនិត្យ​ពី​ ស្ថានភាព​ភ្នែក។ តាម​អ្នកស្រី ការប្រើប្រាស់ laptop ឬ​កុំព្យូទ័រ​កាន់តែច្រើន, នោះ​លទ្ធភាព​ត្រូវ​ស្ងួត​ភ្នែក​កាន់តែ​ខ្ពស់ ។ មុននេះមនុស្ស​ច្រើន​ប្រើ​កុំព្យូទ័រ​តែ​នៅ​កន្លែងធ្វើការ ប៉ុន្ដែ​សព្វថ្ងៃ​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់​បាន​ទៅតាម​ពួកគេ​នៅ​គ្រប់​ ទីកន្លែង បណ្តាលឱ្យ​ភ្នែក​ធ្លាក់​ទៅក្នុង​ស្ថានភាព​ហួស​ចំណុះ។

​    ​ពួក​ជំនាញការ​ទូន្មាន​អ្នក​ដែល​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់​ជាប្រចាំ គួរ​ហាត់​ទម្លាប់​សម្រាក​តាម​ម៉ោង ដើម្បី​បន្ថយ​សកម្មភាព​ភ្នែក​និង​កុំ​ភ្លេច​ព្រិច​ភ្នែក​ជាប្រចាំ ដើម្បី​រំញោច​លទ្ធភាព​លាប​រំអិល​របស់​ស្រទាប់​ទឹកភ្នែក​៕ S

No comments:

Post a Comment