Monday, May 7, 2012

អាហារ​៨​មុខ ដែល​ជួយ​ឲ្យ​អាយុ​វែង​

Give our kids a better deal
ទទួលទាន​ប៉េងប៉ោះ​ជាប្រចាំ អាចមាន​លទ្ធភាព​បន្ថយ​ការ​ប្រឈម​កើត​ជំងឺមហារីក
ភ្នំពេញ: អ្នក​ដែលមាន​ទម្លាប់​ធ្វើ​ចលនា​រាងកាយ​, ការរំដោះ​ថាមពល​ជាប្រចាំ​, ងាយ​ធ្វើឱ្យមាន​សុខភាព​រឹងមាំ និង​រក្សាបាន​ភាព​ក្មេង​វ័យ និង​ប្រសិន​ចេះ​គួបផ្សំ​ជាមួយ​ការជ្រើសរើស​អាហារ​មាន​ប្រយោជន៍ នោះ​អាយុ​នឹង​កាន់តែ​វែង​ជាង​មុន​។​

​    ​១-​អាហារ​ដែល​សរីរាង្គ​ងាយ​ស្រូបយក​បំផុត​គឺ​បបរ ។ បបរ​អាចជួយ​សម្រួល​ក្រពះ ធ្វើឱ្យ​ត្រជាក់​ផ្លូវ​ពោះវៀន​។​

​     ​២-​តាម​ការស្រាវជ្រាវ​រប​ស់​អ្នក​ជីវជាតិ​វិទ្យា​ជប៉ុន ផ្លែ​ម្រះ​ជា​អាហារ​ជួយ​ឲ្យ​អាយុ​វែង មានតម្លៃ​បំប៉ន​គ្រប់មុខ​។ អាថ៌កំបាំង​មួយ​ក្នុងចំណោម​អាថ៌កំបាំង​អាយុ​វែង​ជនជាតិ​ជប៉ុន​នៅ​អូ​គី​ណា​ វ៉ា គឺ​ទទួលទាន​ម្រះ​ល្វីង​ច្រើន​, ផឹក​តែ​ម្រះ និង​ផឹកទឹក​ម្រះ​។​

​     ​៣-​ទឹកដោះគោ​ស្រស់ ក៏​អាច​ចាត់ទុកជា​អាហារ​ដ៏​ល្អឥតខ្ចោះ​មួយ ។ ក្នុង​ទឹកដោះ​សម្បូរ​ប្រូតេអ៊ីន​, កាល់ស្យូម និង​ពពួក​អង្គធាតុ​ចាំបាច់​ផ្សេងៗ​សម្រាប់​ខួរក្បាល ។ ពិសេស​ផឹក​ទឹកដោះគោ ជា​វិធី​បំពេញ​កាល់ស្យូម​លឿន និង​មាន​ប្រសិទ្ធ ភាព​បំផុត ។ ប្រសិន​ការងារ​តានតឹង បណ្តាលឱ្យ​គេង​មិន​លក់ ពិសេស​គឺ​ចំពោះ​បុរស ចូរ​សាកល្បង​ផឹកទឹក ដោះ​គោ​ក្តៅ​មួយ​កែវ​នៅពេល​យប់ អាចជួយ​ឲ្យ​លង់លក់​ស្កប់ស្កល់​។​

​    ​៤-​ពោ​ត ផ្ទុក​យ៉ាងច្រើន​អាស៊ីត​ខ្លាញ់ និង​អាស៊ីត​មិន​ឆ្អែត ដូចជា​អាស៊ីត linolic ហេតុនេះ​មាន​ប្រសិទ្ធភាព​ការពារ​ខួរក្បាល និង​បន្ថយ​បរិមាណ​ខ្លាញ់​ក្នុង​ឈាម​។ ទទួលទាន​ពោត​ជាប្រចាំ ពិសេសពោត​ស្រ​ស់នឹង​ជួយ​ឱ្យ​អ្នកមាន​ខួរក្បាល​មាំមួន​ល្អ ធ្វើឱ្យមាន​អាយុ​វែង​។​

​    ​៥-​ពួក​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់ថា ទទួលទាន​ប៉េងប៉ោះ​ជាប្រចាំ អាចមាន​លទ្ធភាព​បន្ថយ​ការ​ប្រឈម​កើត​ជំងឺមហារីក ។ ព្រោះ​នៅក្នុង​ផ្លែ​ប៉េងប៉ោះ​មាន​ផ្ទុក​សារជាតិ lycopene ដែលជា​សារជាតិ​ប្រឆាំង​អុកស៊ីត​មួយ​ដ៏​សំខាន់ ជួយ​កម្ទេច​កោសិកា​មាន​ប្រភពដើម​មហារីក ។ ពេលដែល​សរីរាង្គ​គ្រប់​លទ្ធភាព​ប្រឆាំង​អុកស៊ីតកម្ម​នោះ ភាពស្រស់​ក្មេង​នឹង​រក្សា​បានយូរ​។​

​    ​៦-​ដំឡូងបារាំង ជា​អាហារ​មានតម្លៃ​ជីវជាតិ​ខ្ពស់ សម្បូរ​វីតាមីន (C, B6, ជាតិ​សរសៃ​) ពិសេស បរិមាណ​ប៉ូ​តា​ស្យូ​ម​ក្នុង​ដំឡូងបារាំង​ត្រូវបាន​ពួក​ជំនាញការ​ជីវជាតិ​រៀប ​នៅ​ដើម​បញ្ជី​មើម​សម្បូរ​ប៉ូ​តា​ស្យូ​ម ផ្តល់សារប្រយោជន៍​ក្នុងការ​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ មួយ​សប្តាហ៍​មនុស្ស​ម្នាក់​គួរ​ទទួលទាន​ដំឡូងបារាំង​ពី​៣-៤​មើម ។​

​     ​៧-​ទន្ទឹមនឹង​ការផ្គត់ផ្គង់​សារជាតិ​បង្កើត​កោសិកា​ឡើងវិញ ការទប់ស្កាត់​ភ្នាក់ងារ​គ្រោះថ្នាក់​លុកលុយ សរីរាង្គ​ក៏​សំខាន់​ណាស់ដែរ​។ ផ្កា​ស្ពៃខៀវ​អាចជា​អាហារ​មួយ​ឆ្លើយតបបាន​តម្រូវការ​នោះ ។ ក្រៅពី​ល្អ​សម្រាប់​សុខភាព វា​ជួយ​ឱ្យ​កោសិកា​ស្បែក​ទប់ស្កាត់​ភាព​អន្តរាយ​បង្កដោយ​កាំរស្មី​អ៊ុ​ល​ ត្រា​វី​យូ​ឡេ​។​

​    ​៨-​អាហារ​អាច​និង​គួរប្រើ​ប្រាស់​រាល់ថ្ងៃ គឺ​តែ​បៃតង ។ តែ​បៃតង​តាំងពីដើម​មក​ល្បីឈ្មោះ ដោយសារ​លទ្ធភាព​ប្រឆាំង​ជរាភាព ។  ប៉ុន្តែ​រឿង​ដែល​ធ្វើ​ឱ្យគេ​យកចិត្តទុកដាក់​បំផុត គឺ​ភាព​ប្រឆាំង​ជរាភាព និង​បង្ការ មហារីក​របស់​វា ។ ពេល​កែច្នៃ តែ​បៃតង​មិនត្រូវ​អប់​តែ​នៅក្នុង​បំពង់​បិទ​ជិត គឺ​ត្រូវ​ចំហ​គម្រប ។ ចំហាយ​តែ​ចេញមក ក្រៅ ធ្វើឱ្យ​ទឹកតែ​មិន​ល្អក់ និង​អាច​រក្សាទុក​បានយូរ​៕ S

No comments:

Post a Comment