Monday, May 7, 2012

រុស្ស៊ី​បង្កើតបាន​ឱសថ​ព្យាបាល​ក្រិន​ថ្លើម​

(ថ្ងៃទី 2 មេសា 2012, ម៉ោង 08:56:AM) 
Give our kids a better deal
បច្ចុប្បន្ន​ជំងឺ​រលាក​ថ្លើមនិង​ក្រិន​ថ្លើម​ឈរ​​លំដាប់​ទី​បួន​ក្នុងចំណោមជំងឺ​បណ្តាលឱ្យ​បាត់បង់​ជី​វិ​ត
ភ្នំពេញ: នៅលើ​ពិភពលោក​ក្នុងមួយឆ្នាំៗមាន​មនុស្ស​ស្លាប់​យ៉ាងច្រើន​ដោយសារ​ជំងឺ​ក្រិន ​ថ្លើម។ ក្រៅពីនេះ ប្រសិន​នៅ​រស់រានមានជីវិត​នោះ អ្នកជំងឺ​ក្រិន​ថ្លើម​នៅតែ​មិនអាច​ស្តារ​សុខភាពដោយសារ​រចនាសម្ព័ន្ធ​ ធម្មតារបស់​ថ្លើម​បាន​ត្រូវ​ប្រែប្រួល​។​

​    ​ពួក​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​នៅ​តំបន់​ស៊ី​បេ​រី បាន​ផលិត​បាន​ឱសថ​មួយ​ប្រភេទ​ជួយ​ឱ្យ​អ្នកជំងឺ​អាចមាន​លទ្ធភាព​វិលទៅរក​សភាព ​ដើម​វិញ​នៃ​ផ្នែក​ត្រូវ​ខូច​និង​ទប់ស្កាត់​ការ ប្រែប្រួល​។​

​    ​លោក Gleb Zuzkov លេខា​វិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ ចំណុះ​សាខា​ស៊ី​បេ​រី​ របស់​បណ្ឌិតសភា​វិទ្យាសាស្ត្រ​រុស្ស៊ី ថ្លែងថា "​ផលិតផល​នេះ​អាចជួយ ជំរុញ​សកម្មភាព​របស់​កោសិកា​ដើម​ក្នុង​ថ្លើម ។ ក្រៅពីនេះ វិធីសាស្ត្រនេះ​អាចជួយ​បង្កើន​សកម្មភាព​របស់​ពពួក​កោសិកា​ក្នុង​ខួរឆ្អឹង ជួយ​ឱ្យ​វា​ចេញចូល​ក្នុង​ឈាម​និង​បញ្ជូន​ទៅដល់​ផ្នែក​ខូចខាត​"។​

​    ​លើ​ទីផ្សារ​ឱសថ​អន្តរជាតិ​ពុំទាន់​មាន​ឱសថ​ដូចនេះ​ឡើយ ទោះបី​មជ្ឈមណ្ឌល​អ្នក វិទ្យាសាស្ត្រ​បាន​ប្រមូល ផ្តុំ​ដំណោះស្រាយ​បញ្ហា​ក្រិន​ថ្លើម​តាំងពី​យូរយារ​មកហើយ។​

​    ​តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​រយៈពេល​៥០ ឆ្នាំ កន្លងទៅ​ចំនួន​អ្នក​កើត​ជំងឺ​រលាក​ថ្លើមរ៉ាំរ៉ៃ​និង​ក្រិន​ថ្លើម​បាន​កើនឡើង ​ប្រាំបី​ដង​។ បច្ចុប្បន្ន​ជំងឺ​រលាក​ថ្លើម និង​ក្រិន​ថ្លើម​ឈរ​នៅ​លំដាប់​ទី​បួន​ក្នុងចំណោមជំងឺ​បណ្តាលឱ្យ​បាត់បង់​ជី​ វិ​ត​ច្រើន​បំផុត​។​

​    ​នៅ​ឆ្នាំ​២០១០ ពួក​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​បានទទួល​ជោគជ័យ​ក្នុងការ​ចិញ្ចឹម​ផ្សាំ​ ថ្លើម​សិប្បនិម្មិត​។ ជាលិកា​របស់​មនុស្ស​ត្រូវ​បាន​ចិញ្ចឹម​ពី​កោសិកា​ដើម​យក​ចេញពី​ផ្ចិត​របស់​ ទារក​ក្រោយពេល​កើត​តែ​ប៉ុន្មាន​នាទី​។ តាម​យោបល់​ពួកគេ "​សន្លឹក​ថ្លើម​" សិប្បនិម្មិត​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជំនួស​ថ្លើម​ត្រូវ​ខូច​។ ប៉ុន្តែ​ដើម្បី​ស្រាវជ្រាវ វិធី​បង្កើតបាន​សន្លឹក​ថ្លើម​ពេញលេញ ត្រូវ​ចំណាយពេល​រាប់សិប​ឆ្នាំ​។ ចំណែក​ការស្រាវជ្រាវ​ក្នុង វិស័យ​កោសិកា​ដើម​និង​ហ្សែ​ន​ក៏​ដូច្នេះ​ដែរ​។​

​    ​លោក Gleb Zuzkov ឱ្យដឹងថា "​ពួក​អ្នកវិទ្យាសាស្ត្រ​ស៊ី​បេ​រី​ បានលើកឡើងពី​វិធី​ជាក់ស្តែង​មួយ គឺ​វិធី​មានឥទ្ធិពល​ដល់កោសិកា។ គុណសម្បត្តិ​របស់​វិធី​ព្យាបាល​ដោយ​ឱសថ​ថ្មី​នៅត្រង់​កន្លែង​ថា នេះ​ជា​វិធីសាស្ត្រ​មួយ​មាន​អនាគត​ពិតប្រាកដ "​។​

​    ​បច្ចុប្បន្ន​ឱសថ​ថ្មី​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​កំពុង​ឆ្លងកាត់ ​ដំណាក់កាល​ពិសោធន៍​។ ៥ ឆ្នាំ​ទៀត​ឱសថ​ថ្មី​នេះ​នឹង​ត្រូវបាន​ផ្គត់ផ្គង់​តាម​បណ្តា​ឱសថស្ថាន​ ក្នុងប្រទេស​៕ S

No comments:

Post a Comment